Tuesday, October 14, 2008
បានជួបខ្មែរម្នាក់ហើយ
បានមោហ៏ដល់ ឡា រូសឆែល អត់មានសិស្សខ្មែរទេ ស្មានថាដូចនៅកន្លែងផ្សេងៗមានសិស្សខ្មែរអីដែរ។មានថ្ងៃមួយនោះខ្ញុំនិងមិត្តភក្តមួយទៀតមកជាមួយគ្នា បាននិយាយខ្មែរនៅកន្លែងញាំបាយមហាវិទ្យាល័យ ស្រាប់តែមានម្នាក់នោះមើលមុខ។ ខ្ញុំមើលទៅដូចជាអាស៊ី ដែរ តែអត់ហ៊ានសូដោយឃើញគេមានមិត្តភក្តសុទ្ធតែបារាំងហើយក្លាចសូរគេទៅគេខឹង។ ណាមួយទៀតបើគេជាខ្មែរហើយចង់រាប់អានយើងគេប្រហែលជាសូយើងហើយ។ បន្ទាប់មកចេះតែឃើញម្នាក់នោះច្រើនដងដែរ។ ស្រាប់តែថ្ងៃនេះគេមោហ៏សូរខ្ញុំ Vous êtes Cambodien? (Are you Cambodian) ខ្ញុំឆ្លើយថា Oui (Yes)។ស្រាប់តែគេនិយាយមួយៗដូចកូនក្មេងជាភាសារខ្មែរថា "ខ្ញុំកូនខ្មែរដែរតាស"។ អូហ៏រាងភ្ញាក់ភ្អើលហើយក៏សប្បាយចិត្តខ្លាំងដែរ។ និយាយគ្នាច្រើនដែរ តែនិយាយជាភាសាបារាំង ព្រោះគេជាកូនខ្មែរដែលកើតនៅបារាំង អត់សូវចេះនិយាយភារសារខ្មែរទេ តែគេអាចស្ដាប់បានភារសាខ្មែរភាគច្រើន ស្ទើរតែទាំងអស់។ ព្រោះថាគេអត់សូវបាននិយាយភារសាខ្មែរផង នៅសាលានិយាយតែភាសារបារាំង។
Sunday, October 12, 2008
សមុទ្រស្រុកខ្មែរយើង
គិតៗទៅមនុស្សយើងពេលបែកឆ្ងាយពីស្រុកទើបដឹងថានឹកស្រុកបានមកដល់ស្រុកគេគិតថាសប្បាយចិត្តដែរ ចេញពីព្រលានយន្តហោះមោហ៏ឃើញមានផ្ទះអីខ្ពស់ៗ មានផ្លួវអីស្អាតៗ។ជាងនេះទៀតបានបន្ទប់មួយតួចល្មមស្អាត មើលពីបង្អួចបានឃើញសមុទ្រ។ មានថ្ងៃមួយនោះខ្ងុំបានដើរទៅសមុទ្រ លោកអើយស្មានតែដូចនៅកំពង់សោមក្រុងយើងដឹងអីស្ងាត់អោយឈឹង ដើរយូៗបានឃើញមានមនុស្សម្នាក់។ បើនិយាយដល់កំពង់សោមក្រុងវិញ អាហា មឹកអាំង មឹកអាំង។


សមុទ្រយើងមានទអន់អី បើនិយាយពីពេលព្រឹកមានឆ្នេរសមុទ្ររាបស្មើរគួរអោយចង់រត់លេង ពេលថ្ងៃឡើងដូចរៀងក្តៅបន្តិច ក៏បន្តែបានអង្គុយនៅខ្ចុះមាត់សមុទ្រ ញ៉ាំមឹកអាំងស្រូបខ្យល់អាកាសអីទៅ អាហា! គិតមើលទៅថែមទាំងមានលេងបៀរទៀត ជុំមិត្តជុំភក្តអីទៅ អូហូ!។ ម៉ោងបីរសៀលអីដូចត្រជាក់បន្តិច អាចរត់លេងលើឆ្នេរបានហើយចុះងូតទឹកបានហើយ។ បើនិយាយពីពេលល្ងាចវិញមានថ្ងៃលិចស្អាតណាស់ ជាការណែនាំមួយ បើទៅកំពង់សោមក្រុងកុំភ្លេចរងចាំមើលថ្ងៃលិចណា។
ថ្ងៃលិចដ៏ស្អាតនៅកំពង់សោមក្រុងយើង
Subscribe to:
Posts (Atom)