Friday, November 7, 2008

ខ្លះៗអំពី Nice ...

និយាយអំពី Nice គឺជាតំបន់ទេសចរណ៏ចំណាត់ថ្នាក់លេខមួយហើយ។ Nice ជាដំបន់មួយនៅភាគខាងលិចនៃ​ប្រទេសបារាំងដែលព័ទ្ធជុំវិញដោយភ្នំនិងសមុទ្រMéditerranée។​ ខ្មុំមិនអាចនឹងសរសេររៀបរាប់បានទេអំពីទេសភាពនៅទីនោះព្រោះថាវាស្អាតមិនដែលឃើញទេពីមុនមក។​ សូមបង្ហាញរូបថតខ្លះៗចុះ








ដំណើរកំសាន្តជុំវិញ Monaco

សុំអូតបន្តិចសិនមុនចាប់ផ្តើមសរសេរ។​ កាលពីថ្ងៃ២៥​ តុលា ដល់៣១តុលា​នឹងបាឈប់សំរាកមួយអាទិត្យហើយបានទៅដើរលេងនៅ Nice ដោយមានស្គាល់បងម្នាក់នៅទីនោះ។ ខ្ញុំសូមរៀបរាប់អីពីប្រទេសមួយឈ្មោះ Monaco សិនព្រោះថាវាគួអោយចាប់អារម្មណ៏ដែរ
Monaco គឺជារដ្ឋឯករាជមូយ (Cité-État) នៅអឺរ៉ុបខាងលិច ដែលមានព្រំប្រទល់ជាប់ខេត្តរបស់ប្រទេសបារាំងដូចជា
Cap-d'Ail, Beausoleil និង Roquebrune-Cap-Martin តាមបណ្តោយសមុទ្រ Méditerranée ចំងាយប្រមាណ​ ២០កម ជាងពី តំបន់Nice។ Monaco ជារាជាណាចក្រឯករាជមូយចាប់តាំងពីឆ្នាំ១៩២៧ និងបន្តវេននៅឆ្នាំ២០០៥ ដោយ​រាជា AlberII។​ ប្រទេសនេះជាប្រទេសដែលតូចជាងគេទីពីរនៅលើពីភពលោកបន្ទាប់ពី Vatican ដែមានផ្ទៃដីសរុបប្រហែលជា ២កមនិងមានប្រជាជនសរុប ៣២៧៩៦ ក្នុងឆ្នាំ២០០៨។

ដោយពឹងផ្អែកលើភាពស្រស់ស្អាតរបស់សមុទ្រ Méditerranée ប្រទេសនេះបានសាងសង់សណ្ថាគារលំដាប់ខ្ពស់ និងនានបង្កើតនូវសកម្មភាពជាអន្តរជាតិជាច្រើនដូចជា
(Grand Prix de Formule 1, Masters de Monte-Carlo, Rallye de Monte-Carlo ,Casino de Monte-Carlo, Musée océanographique, Palais princier)​ ដែលមានភាពទាក់ទាញយ៉ាងខ្លាំងសំរាប់ភ្ញៀវទេសចរណ៏នៅតំបន់នោះ។



ទង់ជាតិប្រទេសនេះ

ទេសភាពខ្លះៗក្នុងប្រទេសនេះ