Friday, November 7, 2008

ខ្លះៗអំពី Nice ...

និយាយអំពី Nice គឺជាតំបន់ទេសចរណ៏ចំណាត់ថ្នាក់លេខមួយហើយ។ Nice ជាដំបន់មួយនៅភាគខាងលិចនៃ​ប្រទេសបារាំងដែលព័ទ្ធជុំវិញដោយភ្នំនិងសមុទ្រMéditerranée។​ ខ្មុំមិនអាចនឹងសរសេររៀបរាប់បានទេអំពីទេសភាពនៅទីនោះព្រោះថាវាស្អាតមិនដែលឃើញទេពីមុនមក។​ សូមបង្ហាញរូបថតខ្លះៗចុះ








ដំណើរកំសាន្តជុំវិញ Monaco

សុំអូតបន្តិចសិនមុនចាប់ផ្តើមសរសេរ។​ កាលពីថ្ងៃ២៥​ តុលា ដល់៣១តុលា​នឹងបាឈប់សំរាកមួយអាទិត្យហើយបានទៅដើរលេងនៅ Nice ដោយមានស្គាល់បងម្នាក់នៅទីនោះ។ ខ្ញុំសូមរៀបរាប់អីពីប្រទេសមួយឈ្មោះ Monaco សិនព្រោះថាវាគួអោយចាប់អារម្មណ៏ដែរ
Monaco គឺជារដ្ឋឯករាជមូយ (Cité-État) នៅអឺរ៉ុបខាងលិច ដែលមានព្រំប្រទល់ជាប់ខេត្តរបស់ប្រទេសបារាំងដូចជា
Cap-d'Ail, Beausoleil និង Roquebrune-Cap-Martin តាមបណ្តោយសមុទ្រ Méditerranée ចំងាយប្រមាណ​ ២០កម ជាងពី តំបន់Nice។ Monaco ជារាជាណាចក្រឯករាជមូយចាប់តាំងពីឆ្នាំ១៩២៧ និងបន្តវេននៅឆ្នាំ២០០៥ ដោយ​រាជា AlberII។​ ប្រទេសនេះជាប្រទេសដែលតូចជាងគេទីពីរនៅលើពីភពលោកបន្ទាប់ពី Vatican ដែមានផ្ទៃដីសរុបប្រហែលជា ២កម២ និងមានប្រជាជនសរុប ៣២៧៩៦ ក្នុងឆ្នាំ២០០៨។

ដោយពឹងផ្អែកលើភាពស្រស់ស្អាតរបស់សមុទ្រ Méditerranée ប្រទេសនេះបានសាងសង់សណ្ថាគារលំដាប់ខ្ពស់ និងនានបង្កើតនូវសកម្មភាពជាអន្តរជាតិជាច្រើនដូចជា
(Grand Prix de Formule 1, Masters de Monte-Carlo, Rallye de Monte-Carlo ,Casino de Monte-Carlo, Musée océanographique, Palais princier)​ ដែលមានភាពទាក់ទាញយ៉ាងខ្លាំងសំរាប់ភ្ញៀវទេសចរណ៏នៅតំបន់នោះ។



ទង់ជាតិប្រទេសនេះ

ទេសភាពខ្លះៗក្នុងប្រទេសនេះ




Tuesday, October 14, 2008

បានជួបខ្មែរម្នាក់ហើយ​​

បានមោហ៏ដល់ ឡា​ រូសឆែល អត់មានសិស្សខ្មែរទេ​ ស្មានថាដូចនៅកន្លែងផ្សេងៗមានសិស្សខ្មែរអីដែរ។មានថ្ងៃមួយនោះខ្ញុំនិងមិត្តភក្តមួយទៀតមកជាមួយគ្នា​ បាននិយាយខ្មែរនៅកន្លែងញាំបាយមហាវិទ្យាល័យ ស្រាប់តែមានម្នាក់នោះមើលមុខ។​ ខ្ញុំមើលទៅដូចជាអាស៊ី ដែរ តែអត់ហ៊ានសូដោយឃើញគេមានមិត្តភក្តសុទ្ធតែបារាំងហើយក្លាចសូរគេទៅគេខឹង។​ ណាមួយទៀតបើគេជាខ្មែរហើយចង់រាប់អានយើងគេប្រហែលជាសូយើងហើយ។​ បន្ទាប់មកចេះតែឃើញម្នាក់នោះច្រើនដងដែរ។ ស្រាប់តែថ្ងៃនេះគេមោហ៏សូរខ្ញុំ Vous êtes Cambodien? (Are you Cambodian) ខ្ញុំឆ្លើយថា Oui (Yes)។​ស្រាប់តែគេនិយាយមួយៗដូចកូនក្មេងជាភាសារខ្មែរថា "ខ្ញុំកូនខ្មែរដែរតាស"។​ អូហ៏រាងភ្ញាក់ភ្អើលហើយក៏សប្បាយចិត្តខ្លាំងដែរ។​ និយាយគ្នាច្រើនដែរ តែនិយាយជាភាសាបារាំង ព្រោះគេជាកូនខ្មែរដែលកើតនៅបារាំង អត់សូវចេះនិយាយភារសារខ្មែរទេ តែគេអាចស្ដាប់បានភារសាខ្មែរភាគច្រើន ស្ទើរតែទាំងអស់។ ព្រោះថាគេអត់សូវបាននិយាយភារសាខ្មែរផង​ នៅសាលានិយាយតែភាសារបារាំង។

Sunday, October 12, 2008

សមុទ្រស្រុកខ្មែរយើង

គិតៗទៅមនុស្សយើងពេលបែកឆ្ងាយពីស្រុកទើបដឹងថានឹកស្រុកបានមកដល់ស្រុកគេគិតថាសប្បាយចិត្តដែរ​ ចេញពីព្រលានយន្តហោះមោហ៏ឃើញមានផ្ទះអីខ្ពស់ៗ​​ មានផ្លួវអីស្អាតៗ។​ជាងនេះទៀតបានបន្ទប់មួយតួចល្មមស្អាត​ មើលពីបង្អួចបានឃើញសមុទ្រ។​​ មានថ្ងៃមួយនោះខ្ងុំបានដើរទៅសមុទ្រ​ លោកអើយស្មានតែដូចនៅកំពង់សោមក្រុងយើង​ដឹងអីស្ងាត់អោយឈឹង​ ដើរយូៗបានឃើញមានមនុស្សម្នាក់។​​ បើនិយាយដល់កំពង់សោមក្រុងវិញ​ អាហា​​ មឹកអាំង​​ មឹកអាំង។



សមុទ្រយើងមានទអន់អី បើនិយាយពីពេលព្រឹកមានឆ្នេរសមុទ្ររាបស្មើរគួរអោយចង់រត់លេង ពេលថ្ងៃឡើងដូចរៀងក្តៅបន្តិច​ ក៏បន្តែបានអង្គុយនៅខ្ចុះមាត់សមុទ្រ​ ញ៉ាំមឹកអាំងស្រូបខ្យល់អាកាសអីទៅ អាហា! គិតមើលទៅថែមទាំងមានលេងបៀរទៀត​ ជុំមិត្តជុំភក្តអីទៅ អូហូ!។​​ ម៉ោងបីរសៀលអីដូចត្រជាក់បន្តិច អាចរត់លេងលើឆ្នេរបានហើយចុះងូតទឹកបានហើយ។​​ បើនិយាយពីពេលល្ងាចវិញមានថ្ងៃលិចស្អាតណាស់ ជាការណែនាំមួយ​ បើទៅកំពង់សោមក្រុងកុំភ្លេចរងចាំមើលថ្ងៃលិចណា។

ថ្ងៃលិចដ៏ស្អាតនៅកំពង់សោមក្រុងយើង

Wednesday, August 20, 2008

Eat Kvet te


you know at Cambodia now what we have, well 1 type of fruit that you never forgot it is so nice at verry good test with Kapei ou Am Bel Ma Tess nous na that is Cambodia Apple ou Kvet hehe. Came on enjoin with me mor na.

Monday, July 28, 2008

I miss Malaysia :(

Hey,

Wheni back from Malay, ort mean ban neuk malay ey te, but now still miss malay hey. But will see KLIA again on 1 sept, next mont niss hey. has ha

I turn back

Hey, Dear all

Now I turn back to my blog hey,

After i return from Malay, I have only the word busy, stress full, bed felling in my tête té. But now Neak dorl my blog niss kor sam rach chet back again tov. :)